បោះពុម្ពផ្សាយ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១៥ (TOFE for October 2015) នៅ​១០ខែ ដើមឆ្នាំ​២០១៥ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ ដូចជា​ការ​កើន​ឡើង​វិនិយោគទុន ស្ថិរភាព​អត្រា​ប្ដូរប្រាក់ និង​អតិផរណា​មាន​កម្រិត​ទាប ។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​វិស័យ​នីមួយៗ នៅ​តែ​បន្តកើនឡើងល្អ ដូចជា វិស័យ​កាត់ដេរ​និង​ស្បែកជើង វិស័យ​សំណង់ និង​វិស័យ​អគ្គិសនីជាដើម ទន្ទឹមនឹងមានស្ថេរភាពលើ​វិស័យហិរញ្ញវត្ថុ។ អតិផរណា​លើ​អាហារ​បន្ត​កើនឡើង ប៉ុន្តែ​ក្នុង​កម្រិតទាប ដោយសារ​ការ​ធ្លាក់ចុះ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ។ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខាងលើ គឺ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​ការ​អនុវត្ដ​ថវិកា ជា​ពិសេស​ការកើនឡើង​នៃ​ចំណូល និង​ការចំណាយទាន់ពេលវេលា។

ថ្ងៃទី១២ ខែ​មករា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កញ្ញា ឆ្នាំ ២០១៥ (TOFE for September 2015) នៅឆ្នាំ ២០១៥ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា នៅរក្សាបានជាប្រក្រតី។ កំណើនសេដ្ឋកិច្ចអាចនឹងសម្រេចបានតាមការគ្រោង ដែលកំណើននេះត្រូវបានគាំទ្រពីខាងតម្រូវការប្រើប្រាស់ក្នុងប្រទេស ពីវិស័យសំណង់ និងអចលនទ្រព្យ បើទោះបីជាវិស័យទេសចរណ៍និងកសិកម្ម មានការរីកលូតលាស់ ទាបជាងការរំពឹងទុកក៏ដោយ។ ចំណែក ចំណូលពីសារពើពន្ធ និងគយ មានការកើនឡើង ដោយសារការខិតខំបង្កើនប្រសិទ្ធភាពលើការប្រមូលពន្ធ ការកែទម្រង់រដ្ឋបាលផ្សេងៗ និងកំណើនតម្រូវការទំនិញលើទីផ្សារ។ ការចំណាយត្រូវ បានបន្តត្រូតពិនិត្យយ៉ាងម៉ត់ចត់ ក្នុងន័យបង្កើនប្រសិទ្ធភាព សន្សំសំចៃថវិកា និងការផ្ដល់សេវាឱ្យកាន់តែប្រសើរឡើង។

ថ្ងៃទី១៨ ខែ​វិច្ឆិកា ២០១៥

ស្ថានភាព​អតិផរណា​នៅ​ខែ មិថុនា ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញ នៅខែ មិថុនា ឆ្នាំ ២០១៥ ​បានកើនឡើង ០,២% ធៀបនឹងខែ​កន្លងទៅ។ សន្ទស្សន៍ថ្លៃទំនិញ​ស្ទើរគ្រប់មុខ​មាន​ការ​កើនឡើងតិចតួច​ប៉ុណ្ណោះ និង​សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួន​បាន​ធ្លាក់ចុះ ដូចជា សន្ទស្សន៍​ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត សន្ទស្សន៍ថ្លៃគ្រឿងសង្ហារឹម​សម្ភារៈប្រើប្រាស់ និង​ការថែទាំ និង​សន្ទស្សន៍ថ្លៃគមនាគមន៍។ បើធៀប​ឆ្នាំមុន សន្ទស្សន៍​ថ្លៃកើនឡើង ០,៧%។

ថ្ងៃទី១៤ ខែ​វិច្ឆិកា ២០១៥

ស្ថានភាព​អតិផរណា​នៅ​ខែ កុម្ភៈ ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បង្ហាញ​ថា នៅខែ កុម្ភៈ ឆ្នាំ ២០១៥ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​បានកើនឡើង ១,២% ធៀបនឹងខែ​កន្លងទៅ។ តាម​ការ​សង្កេត ថ្លៃ​ទំនិញ​ដែលបាន​កើនឡើង​នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០១៥ នេះ គឺ​ដោយសារវិសមភាព​នៃ​ការ​ផ្គត់ផ្គង់ និង​ពីឥទ្ធិពល​នៃ​ការ​កែ​សម្រួល​អត្រា​អាករ​ពិសេស ការ​រឹតបន្ដឹង​វិធាន​ការរដ្ឋបាល លើការ​ប្រមូលពន្ធ និង​ការបង្កើន​ប្រាក់​បៀវត្សរ៍។ ទន្ទឹមនឹង​នេះ ថ្លៃ​ប្រេង និងវត្ថុធាតុដើមមួយ​ចំនួននៅលើ​ទីផ្សារ​អន្ដរជាតិ​ក៏បានងើបឡើងវិញដែរ ដែលបាន​ធ្វើ​ឱ្យថ្លៃទំនិញ​នាំចូល​មួយ​ចំនួន ដូចជា​ប្រេងឥន្ធនៈជាដើម បាន​កើនឡើង។

ថ្ងៃទី១៤ ខែ​វិច្ឆិកា ២០១៥